អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ.
(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នេះ បានអញ្ជេីញចូលរួមក្នុងពិធីផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនិងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីជូនប្រជាពរដ្ឋចំនួន ៥២៥០បណ្ណ នៅភូមិស្មាច់ដែង ភូមិថ្មធំ ភូមិរាម ភូមិអុង សង្កាត់រាម ក្រុងកំពង់សោម និងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ក្នុងបរិវេណវត្តស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ.
ផ្សាយ:ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)















