នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្ត្រី០២នាក់ ក្រោយបង្កហិង្សា យ៉ាងសាហារលើនារីម្នាក់ ពាក់ព័ន្ធករណី ស្នេហាត្រីកោណ.

(ភ្នំពេញ)​ ៖ នគរបាលខណ្ឌទួលគោក បាន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីយប់ថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥។

ជនសង្ស័យ ៖ ឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ មុខរបរ លក់អាគុយ និងឈ្មោះ អ៊ុង លីមុំ អាយុ៤៥ឆ្នាំ មុខរបរ លក់ដូរ។ ជនរងគ្រោះ ឈ្មោះ ចាប ចន្ថា អាយុ៤០ឆ្នាំ។ សម្ភារខូចខាត ៖ រថយន្ត០១គ្រឿង។ ជនសង្ស័យខាងលើ កំពុង ឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង ចាត់ការបន្តតាមនីតិវិធី៕

 

ផ្សាយ:ថ្ងៃទី​២ ខែឧសភា​ ឆ្នាំ២០២៥​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

ព័ត៌មានដែលជាប់ទាក់ទង