សម្តេច​មហាបវរ​ធិបតី​ ​ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ .

(ខេត្ត​ពោធិ៍សាត់)​: នាព្រឹក​ថ្ងៃសៅរ៍​ ទី១៧ ខែឧសភា​ ឆ្នាំ២០២៥​ សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​ នៅក្នុងពិធីនោះក្នុងការ​អញ្ជើញ​ចូលរួម​ពសំណាក់​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ លោកឧកញ៉ា​ លោកជំទាវ​ អភិបាលខេត្ត​ អភិបាលរង​ មន្ត្រី​រាជការ​ កងកម្លាំងប្រដាប់អាវុធ អង្គភាព​ ស្ថាបន័ក្នុង និងក្រៅខេត្តទៀតផងដែរ។​​

សម្តេច​ធិបតី​បានគូសបញ្ជាក់​ថា: សមិទ្ធផលដែលត្រូវបានដាក់សម្ពោធរួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០ បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និង សមិទ្ធផលផ្សេងៗទៀត ។

សុខសន្តិភាព បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍន៍ កសាងសមិទ្ធផលជាបន្តបន្ទាប់នៅទូទាំងប្រទេស ។ សមិទ្ធផលទាំងអស់នេះក៏មិនអាចកើតមានឡើងបានទេបើប្រទេសមានសង្គ្រាម ។ ជាក់ស្តែងនៅលើទឹកដីស្រុកវាលវែងនេះ ដែលពីមុនជាទីតាំងភ្លើងសង្គ្រាមប្រយុទ្ធគ្នាដ៏ក្ដៅគគុក តែបច្ចុប្បន្នបានប្រែក្លាយទៅជាទីដ៏ស្រស់ត្រកាល និងរីកដុះដាលដោយសមិទ្ធផលសម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការកសាងសមិទ្ធផលនានាគឺជានិមិត្តរូបនៃការបន្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ និងបានឆ្លុះបញ្ចាំងផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាបន្តអភិវឌ្ឍទៅមុខជានិច្ច ។

 

ផ្សាយ:ថ្ងៃសៅរ៍ ទី១៧ ឧសភា ២០២៥

ប្រភព​:STPM

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង