លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ( ស ស យ ស ស )បានការអញ្ជើញចូលរួមកម្មវិធីពិសារអាហារសាមគ្គីពី លោក ហោរ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា

ជាមួយ ឯកឧត្តម ង៉ូវ បូរីណា
រដ្ឋលេខាធិការក្រសួងបរិស្ថាន
ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត
អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមពិសារអាហារសាមគ្គី ជាមួយក្រុមកាងារសារព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន និងក្រុមការងារសារព័ត៌មាន សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងប្រធានសមាគមសារព័ត៌មាន និងអ្នកសារព័ត៌មាន ប្រមាណជាង៣០០នាក់ នាល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៥ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរលោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានថ្លែងអំណរអរគុណចំពោះ លោក ហោរ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមកម្មវិធីពិសាអាហារសាមគ្គីនៅភោជនីយដ្ឋានសេវេនប្រាយឃីង រាជធានីភ្នំពេញ។


