ខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត

ស្វាយរៀង÷ ព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំលេខ០០៣ សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធិភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែឧសភា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងគ្រប់រូប លោក-លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៨ លោកមេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ ជាច្រើនរូបទៀត។

 

ព័ត៌មានដែលជាប់ទាក់ទង