អ្នកនាំពាក្យ ចាត់ទុកវត្តមានក្រុមហ៊ុន ជាង ២០០ទៀត នៅព្រះសីហនុ ជាមនុញ្ញផល នៃសន្តិភាព និងភាពកក់ក្តៅ នៃសន្តិសុខសណ្តាប់ធ្នាប់!.

(ភ្នំពេញ)​: ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់ យ៉ាងច្បាស់ អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេស គឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និង ការផ្តល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និង អន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ថែមលើក្រុមហ៊ុនជាច្រើនទៀតដែលបាននិងកំពុង ដំណើរការយ៉ាងសកម្មនៅខេត្តជាប់មាត់សមុទ្រមួយ នេះ ក៏ដូចជានៅតាមបណ្តារាជធានី ខេត្ត ទូទាំង ប្រទេស។

បើតាមលោក ទូច សុឃៈ ចាប់តាំងពីចុងនីតិកាល ទី៦នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត ដោយមាន ក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ ឈរលើ មូលដ្ឋាននៃការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈនៅទូទាំងប្រទេស ក្នុងនោះក៏មាននៅខេត្ត ព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និង វិនិយោគ។

លោក ទូច សុឃៈ បានបន្តថា ជាក់ស្តែង ក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាល ជាតិជាសេនាធិការ បានយកចិត្តទុកដាក់លើ ការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បី ឆ្លើយតបទៅនឹងកំណើនប្រជាជន ភ្ញៀវទេសចរ អ្នក វិនិយោគ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅខេត្ត ព្រះសីហនុ បន្ថែមលើការទទួលខុសត្រូវដឹកនាំ និង អនុវត្តរបស់រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង អ្នកវិនិយោគមានភាពកក់ក្តៅ ជាក់ស្តែងវត្តមាន ក្រុមហ៊ុនចនួន២០០បន្ថែមទៀតនៅខេត្តព្រះសីហនុ គឺជាទឡឹករណ៍។

គួរកត់សម្គាល់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ មាន គម្រោងវិនិយោគចំនួន១៧២ ត្រូវបានក្រុមប្រឹក្សា អភិរឌ្ឍន៍កម្ពុជាអនុម័ត ក្នុងទំហំទុនសរុបជាង ២.៥ ប៊ី លានដុល្លារអាមេរិក និងអាចផ្តល់ឱកាសការងារបាន ជាង១២ម៉ឺននាក់។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគដែលឈានមុខគេ ក្នុងត្រីមាស់ ទី១នេះ រួមមាន ចិន កម្ពុជា សិង្ហបុរី កោះ British Vigin វៀតណាម កោះ Cayman អង់គ្លេស កោះ Samoa សហរដ្ឋអាមេរិក នឹងកាណាដា។

នៅពេលដែលកម្ពុជាក្លាយជាគោលដៅកាន់តែ សកម្មរបស់វិនិយោគទុនបរទេស អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃដដែល បានអះអាងទៀតថា គ្មានអ្នក វិនិយោគណា យកទុនរាប់លានដុល្លារទៅវិនិយោគ នៅប្រទេសដែលមានសង្រ្គាម និងអសន្តិសុខឡើយ ដូច្នេះហើយបានជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បាននិងកំពុងបន្តរួមគ្នាការពារសន្តិភាព និងធានា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីស្រូបយកអ្នក វិនិយោគ រួមទាំងបង្កើតឱកាសអភិវឌ្ឍជាតិ៕

 

ផ្សាយ​:ថ្ងៃទី​២២ ខែឧសភា​ ឆ្នាំ២០២៥​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង