ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីគោរព វិញ្ញាណក្ខន្ធ ឯកឧត្តម ជិន ឌឹក លឿង អតីតប្រធានរដ្ឋ នៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម នៅស្ថានអគ្គកុងស៊ុល វៀតណាមប្រចាំខេត្តព្រះសីហនុ.

(ខេត្ត​ព្រះសីហនុ)​: ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង​ ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីគោរព វិញ្ញាណក្ខន្ធ​ ឯកឧត្តម ជិន ឌឹក លឿង អតីតប្រធានរដ្ឋ នៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម នៅស្ថានអគ្គកុងស៊ុល វៀតណាមប្រចាំខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ.

ស្ថានអគ្គកុងស៊ុល វៀតណាមប្រចាំខេត្តព្រះសីហនុ​ បានបញ្ជាក់ថា​ មរណ:ភាពរបស់អតីតប្រធានរដ្ឋ នៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម​ លោក​ ជិន ឌឹក លឿង​ គឺជាការបាត់បង់ដ៏ធំធេងមួយចំពោះបក្ស រដ្ឋ ប្រជាជនវៀតណាម និង ក្រុមគ្រួសាររបស់គាត់ទាំងមូល​។ ស្ថានអគ្គកុងស៊ុលនៃសាធារណៈរដ្ឋសង្គម​និយម

វៀតណាម ប្រចាំខេត្តព្រះសីហនុ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានស្វាគមន៍ចំពោះគណៈប្រតិភូ​ ជាពិសេសថ្នាក់ដឹកនាំខេត្តព្រះសីហនុដែលបានអញ្ជើញមកសាកសួរសុខទុក្ខ​ គោរពវិញ្ញាណក្ខន្ខ និងចុះហត្ថលេខាលើលិខិតរំលែកទុក្ខ។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែឧសភា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ ​វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង