ឧត្តមនាវីទោ សៅ ចាន់ មេបញ្ជាការរង តំណាងឧត្តមនាវីទោ លី ហួត មេបញ្ជាការ ដឹកនាំមន្ត្រី ទីបញ្ជាការជួរមុខចំនួន ១២រូប អញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធ ឯកឧត្តម ជិន ឌឹក លឿង (Tran Duc Luong) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម នៅអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ.

(ខេត្ត​ព្រះសីហនុ)​:ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ឧត្តមនាវីទោ សៅ ចាន់ មេបញ្ជាការរង តំណាងឧត្តមនាវីទោ លី ហួត មេបញ្ជាការ ដឹកនាំមន្ត្រី ទីបញ្ជាការជួរមុខចំនួន ១២រូប អញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធ ឯកឧត្តម ជិន ឌឹក លឿង (Tran Duc Luong) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម នៅអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ស្ថិតនៅ​សង្កាត់លេខ​៣ ក្រុង​ព្រះសីហនុ​។

មរណៈភាពរបស់អតីតប្រធានរដ្ឋ នៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម លោក ជិន ឌឹក លឿង គឺជាការបាត់បង់ដ៏ធំធេងមួយចំពោះបក្សរដ្ឋ ប្រជាជនវៀតណាម និង ក្រុមគ្រួសាររបស់គាត់ទាំងមូល។

ឧត្តមនាវីទោ សៅ ចាន់ មេបញ្ជាការរង​ និងមន្ត្រីរបស់ទីបញ្ជាការជួរ​បានសម្តែងការចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយនឹងអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ​ ដែលបានបាត់បង់មេដឹកនាំដ៏ឆ្នេីម និងពេញសមត្ថភាពមួយរូបរបស់បក្សរដ្ឋប្រជាជន

វៀតណាមកាលពីថ្ងៃ២០ ខែឧសភា​ កន្លងទៅថ្មីៗនេះ។

ដោយឡែក​ស្ថានកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ក៏មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ចំពោះគណៈបញ្ជាការយុទ្ធសាស្ត្រនៃ លេខាធិការដ្ឋានគណៈកម្មាធិការសន្តិសុខលម្អសមុទ្រជាតិ និងគណៈប្រតិភូខេត្តព្រះសីហនុដែល បានអញ្ជើញមកសាកសួរសុខទុក្ខ និងគោរពវិញ្ញាណក្ខន្ធ នេះផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែឧសភា​ ឆ្នាំ២០២៥​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង