លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំង ចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លេីផ្លូវជាតិលេខ៤ ត្រង់ចំណុច ស្នាក់ការប្រចាំការP1 ឃ្លាំងលេី ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក វរសេនីយ៍ទោ
នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំង ចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លេីផ្លូវជាតិលេខ៤ ត្រង់ចំណុច ស្នាក់ការប្រចាំការP1 ឃ្លាំងលេី ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដូចជា
-ពង្រឹងអ្នកបើកបរបញ្ច្រាស់ទិសចរាចរណ៍
-ពង្រឹងការពាក់មួកសុវត្ថិភាព
-ល្មើសផ្លាកសញ្ញា-ភ្លេីងសញ្ញាចរាចរណ៍
-និងបទល្មើសចរាចរណ៍ផ្លូវគោក ផ្សេងៗទៀត
ការពង្រឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នេះគឺដេីម្បីឱ្យបងប្អូនអ្នកប្រេីប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសដេីម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ ទទួលបាននូវសុខសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ។
ផ្សាយ:ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)





