ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបានអញ្ជើញ ដឹកនាំកិច្ចប្រជុំរៀបចំ ប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាព ល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅខេត្តតាកែវខាងមុខនេះ។

(ខេត្តតាកែវ): ព្រឹកថ្ងៃច័ន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបានអញ្ជើញ ដឹកនាំកិច្ចប្រជុំរៀបចំ ប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាព ល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅខេត្តតាកែវខាងមុខនេះ ហេីយកិច្ចប្រជុំនេះទៀតសោធបានធ្វេីឡេីងនៅក្នុងសាលប្រជុំរបស់រដ្ឋបាលខេត្តតាកែវ។
ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ ក៏បានអំពាវនាវ ដល់ អ្នក់ឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញាជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និង បងប្អូន ជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកា តាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ ដើម្បីឱ្យសាខាមានធនធាន បន្តសកម្មភាពមនុស្សធម៌ ចូលរួមដោះស្រាយ បញ្ហាប្រឈមនានា ជួយសម្រាលទុក្ខលំបាក ដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងងាយ រងគ្រោះ ព្រមទាំងប្រជាពលរដ្ឋដែលជួបប្រទះនូវ គ្រោះមហន្តរាយផ្សេងៗ៕
ផ្សាយ:ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)








