សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន.

(ព្រះសីហនុ)៖ ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនិងថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៥​ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការីនាយសេនាធិការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន​ អញ្ជើញ​ជា​អធិបតី​ក្នុងពិធីបិទសមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និង កងទ័ពជើងទឹករំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជម្រិត នាវាដឹកទំនិញ» ធ្វើឡើងនៅខេត្តព្រះសីហនុ។

តាមសេចក្តីរាយការណ៍របស់ប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធបានឱ្យដឹងថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ការបង្កើនសមត្ថភាពលើប្រតិបត្តិការប្រើប្រាស់កម្លាំងមធ្យោបាយកងទ័ពជើងទឹកដើម្បីទប់ទល់និងបញ្ហាប្រឈមនានា រួមចំណែកក្នុងការថែរក្សាស្ថិរភាព និងការពារសន្តិភាពក្នុងតំបន់។

សមយុទ្ធនាគមាសកងទ័ពជើងទឹកលើកទី២ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពចិន ធ្វើឡើងក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីរកងទ័ពជើងទឹកកម្ពុជា-ចិន សរុប ៦៧៧ នាក់ ក្នុងនោះសមយុទ្ធជើងទឹកកងទ័ពប្រទេសទាំងពីរបានប្រើប្រាស់នាវាចំនួន១០ គ្រឿង កម្ពុជាមាននាវាចូលរួមចំនួន ៧គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង, កងទ័ពចិនមាននាវាចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតលើនាវាដឹកទំនិញ។

សមយុទ្ធជើងទឹកនេះ ធ្វើឡើងនៅតំបន់ច្រកចន្លោះ កោះតាង និងកោះរ៉ុងសន្លឹម ក្នុងភូមិសាស្ត្រខេត្ត ព្រះសីហនុ ដោយចេញដំណើរពីកំពង់ផែមូលដ្ឋាន សមុទ្ររាម ក្នុងចលនារូបភាពបំលាស់ទីមួយជួរ បណ្តោយ ដើម្បីអនុវត្តយុទ្ធវិធីប្រតិបត្តិការទៅកាន់ គោលដៅ។

តាមសេនារីយានៃសមយុទ្ធនេះ ក្រុមភេរវករអន្តរជាតិ បានជ្រៀតចូលតំបន់អាស៊ីអាគ្នេយ៍ ហើយមួយចំនួន បានចូលកាន់កាប់តំបន់សមុទ្រ និងទីប្រជុំជន ក្នុងប្រទេសកម្ពុជាធ្វើជាទីតាំងលាក់ខ្លួន ព្រមទាំង បានធ្វើសកម្មភាពបំផ្ទះភេររកម្មជាញឹកញាប់ បង្ក ប្រជាពលរដ្ឋស្លាប់ និងរបួស។ ថ្មីៗនេះក្រុមភេរវករបាន ចាប់ខ្លួនបុគ្គលិកជនជាតិកម្ពុជា និងជនជាតិចិនជាច្រើន នាក់ក្នុងក្រុមហ៊ុនវិនិយោគកម្ពុជា-ចិន មួយកន្លែង ហើយធ្វើសកម្មភាពវាយប្រហារ និងចាប់ជំរិតកប៉ាល់ ស៊ីវិល ដោយប្រើប្រាស់អូប័រប្រដាប់អាវុធនៅដែន កម្ពុជា ធ្វើឲ្យរំខានដល់វិស័យពាណិជ្ជកម្មដឹកជញ្ជូននៅ ដែនសមុទ្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

ដើម្បីធានាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងដើម្បី ប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិនិយមយ៉ាង មុតមាំ ភាគីកម្ពុជាស្នើសុំជំនួយ យោធាអន្តរជាតិពី អង្គការសហប្រជាជាតិ ហើយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិក៏បានសម្រេច និងកំណត់ឱ្យ ភាគីចិនចាត់បញ្ជូនកម្លាំងយោធា សហការជាមួយភាគី កម្ពុជា បើកប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងក្រុមភេររ ករខាងលើនៅតាមតំបន់ដីគោក និងលើដែនសមុទ្រ មួយចំនួន។

ឆ្លងតាមការពិគ្រោះពិភាក្សារបស់ភាគីកម្ពុជា និងចិន បានឯកភាពបង្កើតទីបញ្ជាការកងកម្លាំងប្រឆាំងភេរវកម្ម នៃកងទ័ពទាំងពីរ និងបែងចែកភារកិច្ចជូនកងឯកភាព រួមមាន ការរំដោះចំណាប់ខ្មាំងការបោសសម្អាតភេរវករ និងជំរុំលាក់ខ្លួនរបស់ភេរវករ។ តាមផែនការប្រតិបត្តិការ កងទ័ពទាំងពីរកម្លាំងទ័ពភាគីចិនបានចូលកាន់ទីតាំង បម្រុងទុកក្នុងប្រទេសកម្ពុជាហើយនិងសហការជាមួយ កម្លាំងទ័ពភាគីកម្ពុជា រៀបចំជាកងឯកភាពចម្រុះដើម្បី បើកប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករ។

សូមបញ្ជាក់ថា ឆ្នាំ២០២៥ ជាឆ្នាំទី២ ដែល កងទ័ពជើងទឹកកម្ពុជានិងចិនបានធ្វើសមយុទ្ធនាគមាស នេះឡើង ដោយឆ្នាំ២០២៥នេះ ក៏ជាឆ្នាំដែលធ្វើសមយុទ្ធ នាគមាសលើកទី៧ រួមគ្នា រវាងកងទ័ពកម្ពុជានិងចិន មានកងទ័ពចូលរួមសរុបជាង ២,០០០ នាក់ អមដោយ នាវាចម្បាំងចំនួន និងសម្ភារៈយោធាជាច្រើនទៀត បានចូលរួមធ្វើសមយុទ្ធនាគមាស ក្រោមប្រធានបទ “ប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្មនិងការងារសង្គ្រោះ មនុស្សធម៌” ។

ជាការកត់សម្គាល់ ការធ្វើសមយុទ្ធ នាគមាសលើកទី៧ រវាងកងយោធពលខេមរៈភូមិន្ទ មាសលើកទី៧ និងកងទ័ពរំដោះប្រជាជនចិន គឺមានទំហំធំជាងបណ្តា ឆ្នាំមុនៗ ធំជាងដោយសារមានការកើតឡើងនៃចំនួន កងទ័ពចូលរួម ព្រមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃ ទឹកបន្ថែមទៀត ក្នុងនោះភាគីចិនបានប្រើប្រាស់នារាបុក ឡើងគោកប្រភេទ ០៧១, នាវាចម្បាំងប្រភេទ ០៥៦អា និងឧទ្ធម្ភាគចក្រ៕

 

ផ្សាយ:ថ្ងៃទី​២៦ ខែឧសភា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា​(Harry​VS)

 

 

 

ព័ត៌មានដែលជាប់ទាក់ទង