ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់៩១ ឈានចូល៩២ឆ្នាំ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ.

(ខេត្តកណ្តាល):កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់៩១ ឈានចូល៩២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ នៅភូមិគ្រឹះក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តម ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក និងទេវតាឆ្នាំថ្មី ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ផ្សាយ:ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
ប្រភព:ប្រជាជនខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅវាសនា(HarryVS)



