ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រេមី៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី ខុសពីប្រទេសមួយចំនួន ស្រ្តីត្រូវ បានបំបិទសិទ្ធិ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមាន សិទ្ធិជ្រើសរើសគូអនាគត.

(ខេត្ត​កំពង់​ចាម)​:ឯកឧត្តម កែវ រេមី ទេសរដ្ឋមន្ត្រី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញា អន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ខេត្ត កំពង់ចាម នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត កំពង់ចាម ដែលមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត រដ្ឋបាល សាលាខេត្ត កងរាជអាវុធហត្ថ នគរបាល តំណាង ពន្ធនាគារ និស្សិត គរុសិស្ស រួមទាំងអ្នកនាំពាក្យ តាមអង្គភាពនីមួយៗ ប្រមាណជា ៦០០នាក់ ។ សិក្ខាសាលានេះ រៀបចំដោយគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ដោយសហការជាមួយរដ្ឋបាល ខេត្តកំពង់ចាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុង គោលបំណង (១)បង្ហាញពីកិច្ចខំប្រឹងប្រែង និង សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា (២)បង្ហាញ ពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរ របស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិក អង្គការសហប្រជាជាតិ (៣)បញ្ជាបការយល់ដឹង បន្ថែមដល់អង្គភាព ថ្នាក់ក្រោមជាតិ ឱ្យយល់កាន់តែ ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើ វិស័យសិទ្ធិមនុស្ស និង (៤) ជំរុញការចូលរួមរបស់ អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេត សន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិ កាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា បានទទួលយកកតិកាសញ្ញា អនុសញ្ញាអន្តរជាតិ ចំនួន ៨លើ៩ និងខ្លឹមសារនៃកតិកាសញ្ញា អនុសញ្ញា អន្តរជាតិទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុង រដ្ឋធម្មនុញ្ញរបស់កម្ពុជា មានន័យចាំ ក្រោយពីកម្ពុជា ទទួលយកនូវកតិកាសញ្ញា អនុសញ្ញាអន្តរជាតិ ទាំងនេះ កម្ពុជាត្រូវជាប់កាតព្វកិច្ចដ៏ធំនោះគឺការធ្វើ របាយការណ៍ជាតិ និងបញ្ជូនគណៈប្រតិភូសិទ្ធិមនុស្ស ទៅការពាររបាយការណ៍ទាំងនោះ នៅចំពោះមុខ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា កម្ពុជា បានស្វាគមន៍ និងអនុញ្ញាតឱ្យមានអ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ និងដាក់ការិយាល័យរបស់ខ្លួននៅ កម្ពុជា តាំងពីសម្តេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី និងបន្តរហូតមកដល់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ ផងដែរ។ ការដាក់ការិយាល័យរបស់អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិនេះ មិនមែន មានន័យថា កម្ពុជាមិនគោរពសិទ្ធិមនុស្សនោះទេ ផ្ទុយទៅវិញ គឺក្នុងគោលដៅតាមដានការអនុវត្ត សិទ្ធិមនុស្សនៅកម្ពុជា។ មិនតែប៉ុណ្ណោះ គ.ស.ម.ក. មិនដែលបដិសេធ និងតែងតែទទួលស្វាគមន៍ ពិភាក្សាជាមួយតំណាងស្ថានទូតនានា រួមទាំងអង្គការ អន្តរជាតិផងដែរ។ ឯកឧត្តមបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលដែលបានលើកកម្ពស់ និងការពារ សិទ្ធិមនុស្សនៅកម្ពុជា។ ជាពិសេស កម្ពុជាបានការ ពារ និងគោរពសិទ្ធិស្ត្រី ខុសពីប្រទេសមួយចំនួននៅ លើពិភពលោក ដែលស្ត្រីត្រូវបានបិទសិទ្ធិ សូម្បីតែ ប័ណ្ណបើកបរ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមាន សិទ្ធជ្រើសរើសគូអនាគត។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វី ដែលយើងគ្រប់គ្នាគួរមានមោទនភាពបំផុតក្នុងនាមជា ប្រជាជនខ្មែរនោះ គឺកម្ពុជា ពុំមានទោសប្រហារជីវិត ដូចប្រទេសដទៃឡើយ ដែលការលុបចោលទោស រហារជីវិតនេះ គឺជាការបំពេញកាតព្វកិច្ចមួយដ៏ សំខាន់បំផុត ស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្ស អន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកត់សម្គាល់ និង កោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ របាយការណ៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ ស៊ីជម្រៅរៀបរាប់ពីវឌ្ឍនភាព ក៏ដូចជាភាពរីកចម្រើននៅក្នុងខេត្តទាំងមូល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ ជាខ្លាំងផងដែរ។

មួយវិញទៀត គ.ស.ម.ក ក៏តែងតែចូលរួម ការពារ សិទ្ធិរបស់បងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា និងជន មានពិការភាព ហើយសេរីភាពនៃជំនឿសាសនា ក៏ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសិទ្ធិ ពេញលេញក្នុងការជ្រើសរើសផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​២៦ ខែឧសភា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង