ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ-ដាក់លូ និងការសាងសង់ផ្ទះ ជូនសមាជិកអតីតយុទ្ធជន លើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។

(ខេត្ត​ព្រះសីហនុ)​៖ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ-ដាក់លូ និងការសាងសង់ផ្ទះ ជូនសមាជិកអតីតយុទ្ធជន លើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានអញ្ជើញ សួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានអតីតយុទ្ធជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន គ្រួសារអតីតយុទ្ធជន ដែលរស់នៅ លើដីសម្បទាន សង្គមកិច្ច ចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន១០០,០០០រៀល ផងដែរ ។

បន្ទាប់មក ឧត្ដមសេនីយ៍ត្រី នូវ សំអុល អញ្ជើញបន្តដំណើរទៅ សំណេះសំណាល សួរសុខទុក្ខ និងនាំយក បណ្ណ ATM ទៅប្រគាល់ជូនលោក ទែន ណាវ យោធិនពិការ និងគ្រួសារ ដែលទើបទទួលបានដីនិងផ្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លើដីសម្បទាន សង្គមកិច្ច ក្នុងស្រុកស្ទឹងហាវ នាពេលកន្លងទៅថ្មីៗនេះ ៕

 

ផ្សាយ​:ថ្ងៃទី​២៧ ខែឧសភា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង