ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេទ័ពដ៏មានឥទ្ធិពលរបស់កម្ពុជា បានដឹកនាំ កងទ័ព និង អាវុធធន់ធ្ងន់ជាច្រើនទៅកាន់ព្រំដែន ទីកន្លែងដែលទាហានសៀមឈ្លានពាន ។

(ភ្នំពេញ)​: ថ្ងៃ​ព្រហស្បតិ៍​ ទី២៩ ខែឧសភា​ ឆ្នាំ២០២៥​ នេះឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេទ័ពដ៏មានឥទ្ធិពលរបស់កម្ពុជា បានដឹកនាំ កងទ័ព និង អាវុធធន់ធ្ងន់ជាច្រើនទៅកាន់ព្រំដែន ទីកន្លែងដែល ទាហានសៀមឈ្លានពាន ។ ការ ចល័តទ័ព និង អាវុធធន់ធ្ងន់ទាំងអស់នេះ មិនមែ នដើម្បីគំរាមកំហែងប្រទេសជិតខាងទេ ហើយក៏ មិនចង់បង្ករសង្គ្រាមជាមួយប្រទេសជិតខាងដែរ ប៉ុន្តែ គឺដើម្បីត្រៀមវាយបកសត្រូវឈ្លានពាន ក្នុងករណីដែលសត្រូវរំលោភបំពានលើ អធិបតេយ្យជាតិកម្ពុជា ។

តាមប្រភពពីកម្លាំងជួរមុខ បានអោយដឹងនៅព្រឹក នេះថា កងទ័ព និង អាវុធធន់ធ្ងន់ទាំងអស់ បាន ទៅដល់គោលដៅរួចអស់ហើយ នៅឡើយរង់ចាំ តែបទបទបញ្ជា ជាពិសេសរង់ចាំមើលឥរិយាបថ របស់សត្រូវឈ្លានពានតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា កាលព្រឹត្តិការណ៍ទាហាន សៀមឈ្លានពានប្រាសាទព្រះវិហារនៅឆ្នាំ ២០០៨-២០១១ កងទ័ពកម្ពុជាក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីពេលនោះ បានបង្ក្រាបទាហានឈ្លានពាន សៀមអោយចាញ់យ៉ាងអាម៉ាស់ ទាំងសមរភូមិ យោធា ទាំងច្បាប់អន្តរជាតិ ។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែឧសភា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ ​វាសនា​(Harry​VS)​

 

ព័ត៌មានដែលជាប់ទាក់ទង