ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលឯកឧត្តមបានផ្តល់កិត្តិយសជាប្រធានកិត្តិយស សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកណ្តាល ។

សេចក្តីសម្រេច ស្តីពី ការតែងតាំង ប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកណ្តាល.
យោង៖ – លក្ខន្តិកៈរបស់សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ដែលបានការផ្លាស់ប្តូរថ្មី ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ និង ទទួលបានការយល់ព្រមពី ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១
– លិខិតលេខ ០១២ សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីការយល់ព្រមលើសំណើសុំកំណត់ឈ្មោះរបស់សមាគម និង ទទួលស្គាល់សមាសភាពថ្មីនៃរចនាសម្ព័ន្ធរបស់សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១៧
– ស្មារតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត នៅថ្ងៃទី០៨ ខែខុសភា ឆ្នាំ២០២៥។
សម្រេច
ប្រការ ១. តែងតាំង ឯកឧត្តម គួច ចំរើន ជា ប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកណ្តាល។
ប្រការ ២. អនុប្រធានសមាគម អគ្គលេខាធិការ និងសាមីខ្លួនដូចមានចែងក្នុងប្រការ ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេច នេះឲ្យមានប្រសិទ្ធភាព។
ប្រការ ៣. សេចក្តីសម្រេចនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។
ផ្សាយ:ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)
