ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សា និងត្រៀម ចូលរួមកិច្ចប្រជុំ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធាន កុងស៊ុលអាស៊ានលើកទី២៨ (28 th DGICM) នៅប្រទេសប្រ៊ុយណេ ដារូសាឡឹម។

កិច្ចប្រជុំនេះក៏មានកាអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រី ប្រធាន នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយ ការិយាល័យ និងមន្ត្រីដែលត្រូវទៅចូលរួម កិច្ចប្រជុំ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក បានមានប្រសាសន៍ឲ្យត្រៀមរាល់ ឯកសារដែលពាក់ព័ន្ធ ឲ្យត្រឹមត្រូវទៅតាមកម្មវិធី និងកិច្ចប្រជុំទ្វេភាគី ដាច់ដោយឡែក ព្រមទាំង ត្រៀមវត្ថុអនុស្សាវរីយ៍សម្រាប់ថ្នាក់ដឹកនាំរាល់ កិច្ចប្រជុំទាំងអស់។

 

ផ្សាយ​:ថ្ងៃទី​១ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង