ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទវ ចុះពិនិត្យមើលទីតាំងត្រៀមសាងសង់អគារសាខាលិខិត ឆ្លងដែនប្រចាំខេត្តបាត់ដំបង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

(ខេត្តបាត់ដំបង): រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទវ ចុះពិនិត្យមើលទីតាំងត្រៀមសាងសង់អគារសាខាលិខិត
ឆ្លងដែនប្រចាំខេត្តបាត់ដំបង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
អគារសាខាលិខិតឆ្លងដែននេះ ពិតជាមានសារ:សំខាន់ណាស់ ក្នុងការជួយសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងនេះតែម្តង ក៏ដូចជាបងប្អូនដែលមានទីលំនៅជាប់ក្បែរនឹងខេត្តបាត់ដំបងនេះស្រាប់ ប្រសិនបេីអគារនេះត្រូវបានសាងសង់រួចជាស្ថាពរនោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង មិនចាំបាច់ហត់នឿយឫក៏ចំណាយពេលវេលាចុះទៅធ្វេីលិខិតឆ្លងដែននៅក្នុងរាជធានីភ្នំពេញដូចសព្វថ្ងៃនេះទៀតនោះឡេីយ។
ផ្សាយ:ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)







