
(រាជធានីភ្នំពេញ):នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ទិវាកុមារអន្តរជាតិនេះ គឺជាថ្ងៃបេីកយុទ្ធនាការ ១មុឺនរៀល ១មុឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ស្រី្តទីមួយនៃព្រះរាជាណាចក្រកម្ពុជា ពិធីនេះប្រារព្ធធ្វេីឡេីងក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ធា រាជធានីភ្នំពេញ។
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិតពេជ ចន្ទមុនី្ន បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការ ១ម៉ឺន រៀល ១ម៉ឺននាក់ក៏ពិតមែន ប៉ុន្តែបើបងប្អូន សប្បុរសជនចង់ចូលលើសពីនេះក៏បាន ។ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកចូលរួមឧបត្ថម្ហ និងគាំទ្រដល់យុទ្ធនាការមួយនេះផងដែរ។
ក្នុងពិធីនោះ ក៏មានវត្តមាន ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជេីញដឹកនាំក្រុមមន្ត្រីការងាររបស់រដ្ឋបាលខេត្តនាំយកជាថវិកា ដែលបានមកពីសប្បុរសជននានា ជាពិសេសបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុដែលបានបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុបា្ធដេីម្បីទ្រទ្រងអាយុជីវិតកុមារកម្ពុជាដែលកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យ។
ឆ្លៀតក្នុងឨកាសនោះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានចូលសួរសុខទុក្ខកុមារា ហ៊ាង វិសាល សិស្សនៅ សាលាបឋមសិក្សាមនោរម្យ ភូមិមនោរម្យ ឃុំ តានៃ ស្រុកព្រៃនប់ ខេត្តព្រះសហីនុ ដែលត្រូវ រងគ្រោះថ្នាក់ដោយសារពស់ចឹកកំពុងសម្រាកព្យា លបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
ផ្សាយ:ថ្ងៃទី១ មិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)





