លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងវេទិកាជំនួបវិនិយោគកម្ពុជា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម​ ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍.

 

(រាជធានី​ភ្នំពេញ)​: នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥​ នេះ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងវេទិកាជំនួបវិនិយោគកម្ពុជា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម​ ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ នៅសណ្ឋាគារសុខារ៉េស៊ីដេន ភ្នំពេញ​។

​វេទិកាដើម្បីជំនួបវិនិយោគកម្ពុជា២០២៥នេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍សហការជាមួយសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ក្នុងគោលបំណងដើម្បីបើកការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងជំរុញការទាក់ទាញវិនិយោគប្រកបដោយគុណវុឌ្ឍិ ប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព។

 

ផ្សាយ​:ថ្ងៃទី​៣ ខែមិថុនា​ ឆ្នាំ២០២៥​

ប្រភព​:រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង