រដ្ឋបាលខេត្ត​ព្រះសីហនុ​ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ.

       ញត្តិគាំទ្រ

យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូម ប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេស ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយគោរព តាមច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែល បានប្រកាសគាំទ្រនូវរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និងអធិបតេយ្យភាព របស់កម្ពុជា។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយនៃអ្នកដឹកនាំកម្ពុជា ដែលបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

ឆ្លៀតក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំង ប្រទេស សូមមេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលចំពោះវិធានការដ៏រឹងប៉ឹងក្នុងការ ការពារព្រំដែនជាតិ ក្នុងបុព្វហេតុពង្រឹងអធិបតេយ្យភាពរបស់កម្ពុជា។

ឈរលើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដី របស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ងរំលោភដែន អធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តចូលរួមដោយឥតងាករេលើគ្រប់រូបភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ដើម្បីបុព្វហេតុថែរក្សាការពារដែនអធិបតេយ្យភាពកម្ពុជាឱ្យបាននៅគង់វង្សស្ថិត ស្ថេរជាអមតៈ។

 

ផ្សាយ​:ថ្ងៃទី​៤ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង