ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹង សារ៉ាត់ ទទួលជួប គណៈប្រតិភូវៀតណាម ដើម្បីផ្លាស់ប្តូរសភាពការណ៍រួម វាយតម្លៃកិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំង គ្រឿងញៀននៅកម្ពុជា.

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំ ប្រតិភូមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទទួលជួប គណៈប្រតិភូវៀតណាម ដែលបានអញ្ជើញមក ទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្តូរសភាពការណ៍រួម វាយតម្លៃកិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំង គ្រឿងញៀន និងការផ្លាស់ប្តូរបទពិសោធន៍ទាក់ទង និង វិស័យបន្សាបគ្រឿងញៀន កម្ពុជា វៀតណាម នៅមន្ទីរ ប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចជំនួបនេះ មានការអញ្ជើញចូលរួមដោយភាគីកម្ពុជា លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ, លោកឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ និងសហការី លោកឧត្តមសេនីយ៍ទោ សេង សង រ៉ាវុទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងភាគី វៀតណាម លោកវរសេនីយ៍ឯក ហ្វាំង ទីមហៀរ អនុប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើស គ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម, លោកនាយករង លោកវរសេនីយ៍កបម្រុង លោកនាយ ការិយាល័យ នាយរងការិយាល័យ សមាជិក គណៈប្រតិភូ នៃក្រសួងនគរបាលវៀតណាម ។

ក្នុងជំនួបខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សា វ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បាន បញ្ជាក់បន្ថែមក្នុងការលើកជាទិសដៅបន្ត និងសំណូមពរ ដល់ភាគីវៀតណាមចំនួន៥ចំណុច៖

១-បន្តពង្រឹងទំនាក់ទំនងជាមួយគ្នា ដោយបង្កើតឱ្យមាន មន្ត្រីទំនាក់ទំនងតាមអង្គភាពនីមួយៗ ដើម្បីងាយស្រួល ក្នុងការផ្លាស់ប្តូរព័ត៌មាន។

២-បង្កើតឱ្យមានការជួបជុំប្រចាំឆ្នាំ រវាងអង្គភាពជំនាញ នៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ល្អៗ។

៣-ស្នើសុំភាគីវៀតណាមបន្តបើកវគ្គបណ្តុះបណ្តាល ស្តី ពីការស្រាវជ្រាវ ស៊ើបអង្កេតបទ និងបង្ក្រាបបទល្មើស គ្រឿងញៀន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាមួយ នគរបាលប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។

៤-ស្នើសុំភាគីវៀតណាម ជួយជាសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងការិយាល័យ ដើម្បីគាំទ្រដល់ការងារស្នូល។

៥-ស្នើសុំភាគីវៀតណាមជួយផ្តល់ជាថវិកាដើម្បីគាំទ្រ ដល់ការស៊ើបអង្កេតនូវរាល់ករណីដែលភាគីវៀតណាម ស្នើសុំឲ្យសមត្ថកិច្ចកម្ពុជា ជួយក្នុងការស្រាវជ្រាវ ឬ ក្នុងករណីការធ្វើប្រតិបត្តិការទ្វេភាគីជាដើម៕

 

ផ្សាយ​:ថ្ងៃទី​៥ ខែមិថុនា​ ឆ្នាំ២០២៥​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង