អភិបាលខេត្តព្រះសីហនុ​ អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងណានជីង ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ ​

(ទីក្រុងណានជីង)​: នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ម៉ាង​ សុីណេត​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញជួបសំណេះ

សំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងណានជីង ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះដែរឯកឧត្តម​ អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ជូនដល់ប្អូនៗនិស្សិតកម្ពុជា ដែលកំពុងសិក្សា និងស្នាក់នៅទីក្រុងណានជីង។

ជាមួយគ្នានេះឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្អូនៗនិស្សិត ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ​ ក៏ដូចជាថែរក្សាសុខភាពឱ្យបានល្អ​ ខិតខំប្រឹងប្រែងរៀនសូត្រ​ ទទួលបានជោគជ័យ​ក្នុងការសិក្សា​។

 

ផ្សាយ​:ថ្ងៃទី​៧ ខែមិថុនា​ ឆ្នាំ២០២៥

ប្រភព​:លោក​ ឃាង​ ភារម្យ​ (នាយកទីចាត់ការ​ផែនការវិនិយោគខេត្ត​ព្រះសីហនុ)

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង