អ្នកនាំពាក្យឯកឧត្ដមអភិសន្តិបណ្ឌិត៖ លោកតាភ្នំ១០០ នាយឧត្តមសេនីយ៍ ខេង សុមេធ គឺជាអគ្គស្នងការរងតែម្នាក់គត់ ដែលពាក់ផ្កាយ៤

ដូចអគ្គស្នងការ។ លោកតាកំពុងដឹកនាំកម្លាំងនគរបាលការពារព្រំដែន ភូមិភាគទី៣ ទី៤ និងទី៥ ដើម្បីប្រកៀកស្មាជាមួយ កម្លាំងកងយោធពលខេមរភូមិន្ទ ការពារបូរណភាពទឹកដី។
ឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរង ដែលនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការបានបញ្ជូនឱ្យដឹកនាំសហការីទៅប្រចាំការគាំទ្រការងារលោកតាភ្នំ១០០ តាមបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានទៅដល់គោលដៅ និងកំពុងបំពេញភារកិច្ចយ៉ាងម៉ត់ចត់បំផុត។
កងវិស្វកម្មតេជោហ៊ុនសែនសៀមរាប
