សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ ​នាយករដ្ឋ​មន្រ្តី​ ​នៃ​ព្រះ​រាជាណាចក្រ​ កម្ពុជា​​ និងលោក​ ជំទាវ​បណ្ឌិត​ អញ្ជេីញដឹកនាំគណៈប្រតិភូករាជរដ្ឋាភិបាលម្ពុជាចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥ ។

(ភ្នំពេញ)​: នៅ​រសៀលថ្ងៃ​អាទិត្យ​ ទី៨ ខែមិថុនា​ ឆ្នាំ២០២៥​ សម្តេច​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោកជំទាវ​បណ្ឌិត​ បានញ្ជេីញដឹកនាំគណៈប្រតិភូករាជរដ្ឋាភិបាលម្ពុជាចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៨-១១ ខែមិថុនា​ ២០២៥ ។​

តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប.) ដើម្បីចូលរួមសន្និសីទ (UNOC3) ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ។

ក្នុងឱកាសនោះដែរសម្តេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ។

 

ផ្សាយ​: ថ្ងៃអាទិត្យ ទី៨ មិថុនា ២០២៥

រូបថត​:STPM

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង