ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធី សំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយទៅប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅសមរភូមិមុខតាមបណ្តោយ ព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ​ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​.

(ខេត្តព្រះវិហារ)​៖ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ នៃ​គណៈ​ខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍សហភាព សហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្តាល បាន អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ចុះសួរសុខទុក្ខ និងពាំនាំយកអំណោយជួនកងទ័ពប្រចាំការជួរមុខនៅខេត្តព្រះវិហារ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវគណៈប្រតិភូជាច្រេីនរូបទៀត ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃ បំផុតដេីម្បីជួបធ្វេីការសំណេះសំណាលសាកសួរ សុខទុក្ខ កងកម្លាំងជួរមុខ ដែលកំពុងឈរជើង ការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិ សាស្ត្រ ខេត្តព្រះវិហារ៕

 

ផ្សាយ​:ថ្ងៃទី​១២ ខែមិថុនា​ ឆ្នាំ២០២៥​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង