ឯកឧត្តម​ ខួយ រីដា អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ប្រកាន់ជំហរទទួលបទបញ្ជាខ្ពស់ ក្នុងករណីត្រៀម ជម្លៀសពលរដ្ឋ ជាបន្តបន្ទាប់ ក្នុងហេតុការប្រឈមដោយយកថាហេតុនៅ ព្រំប្រទល់ដែន ថៃ កម្ពុជា។

(ខេត្តពោធិ៍សាត់)​ : ឯកឧត្តម​ ខូយ រីដា អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ និងជាប្រធានគណៈបញ្ជាការកងឯកភាពខេត្ត បានដឹកនាំប្រធាន មន្ទីរ អង្គភាពជុំវិញខេត្តត្រៀមជួយ ប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួនចេញ ពី ឃុំថ្មដាជាប់ ព្រំប្រទល់ ខេត្តត្រាត ប្រទេសថៃ និង ជាប់ខេត្តពោធិ៍សាត់ នាថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២៥ នេះ។

ការជម្លៀសខ្លួនរបស់ ប្រជាពលរដ្ឋនាពេលនោះ មានចំនួន ប្រមាណ​ ៦៥គ្រួសារ បានមកតាំងទីសុវត្ថិភាព ជាបណ្តោះអាសន្ន ស្ថិតនៅ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដែលមាន ចម្ងាយ ៨០គីឡូម៉ែត្រ ពីព្រំដែនថៃ។

ឆ្លៀតក្នុងឱកាស​ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនាពេលនោះអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម​ ខួយ រីដា ក្នុងនាមជាអភិបាល​ នៃគណៈអភិបាលខេត្ត បានលើកឡើងអំពីប្រសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និង ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងសេចក្តីប្រកាស ផ្លូវការរបស់ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស សុខា​ ក្នុងការ ជូនដំណឹង ដល់អាជ្ញាធរខេត្តដែលនៅជាប់ ព្រំប្រទល់ ថៃ រួសរាន់សម្រួល និងជម្លៀស ពលរដ្ឋ ដែលនូវជាប់ព្រំដែនថៃ ដើម្បីរកទីសុវត្ថិភាព ការពារដែលមានប្រកាណាមួយជាយថាហេតុណាកើតឡើងដោយមិនដឹង ។

ក្នុង​ឱកាស​ចុះសួរសុខទុក នាពេលនោះ​ ឯកឧត្តម​ ខួយ រីដា អភិបាល​ខេត្តក៏បានពាំនាំ នូវ អំណោយ មួយចំនួន ដើម្បី ចែកជូនប្រជាពលរដ្ឋ ផងដែរ ៕

 

ផ្សាយ​:ថ្ងៃទី​១៦ ខែមិថុនា​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង