ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំប្រតិភូក្រសួងធម្មការ និងសាសនា គោរពវិញ្ញាណក្ខន្ធវិរៈយុទ្ធជន និងបុព្វបុរស នៅមហាចេតិយស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ.

(ខេត្ត​ត្បូងឃ្មុំ)​៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានយុវជនគណបក្សក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានដឹកនាំប្រតិភូ ក្រសួងធម្មការ និងសាសនា គោរពវិញ្ញាណក្ខន្ធ វិរៈយុទ្ធជន និងបុព្វបុរសដែលបានពលីជីវិតដើម្បី រំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជន នៅ មហាចេតិយស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាង អង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បី បុព្វហេតុជាតិ។ ជាពិសេស ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅ រៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេស វៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យ រស់រានមានជីវិតដល់បច្ចុប្បន្ន ស្ថិតនៅទីតាំងកោះថ្ម ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕

 

ផ្សាយ​:ថ្ងៃទី​១៨ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង