សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារទាក់ទិនទៅនឹងជនខិលខួចបង្កេីតគណនីតេឡេក្រាមក្លែងបន្លំធ្វេីជាសម្តេច…

(ភ្នំពេញ): នៅថ្ងៃទី១៩ ខែមីថុនា ឆ្នាំ ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារទាក់ទិនទៅនឹងជនខិលខួចបង្កេីតគណនីតេឡេក្រាមក្លែងបន្លំធ្វេីជាសម្តេចដែលមានខ្លឹមសារដូចខាងក្រោម:
*** គណនី Telegram ក្លែងបន្លំជា គណនី សម្ដេចតេជោ
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខិលខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com អោយបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។ ករណីនេះ ជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ។
*** សូមបញ្ជាក់ថា Channel Telegram ផ្លូវការ របស់សម្ដេចតេជោគឺមាន verify tick ពណ៌ខៀវ និង មាន តំណ(Link) ៖
Telegram Channel : https://t.me/spmhunsen
Telegram Group Chat : https://t.me/hunsenchat
ផ្សាយ:ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)

