ផ្លូវជុំវិញវិមាន រដ្ឋាភិបាលថៃត្រូវបានបិទ​ ខណ:លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធ ទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយ កិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចអគ្គ​មហា​សេនាបតី​តេជោ​តេជោ ហ៊ុន សែន។​

(ទីក្រុង​បាងកក)​: នៅថ្ងៃទី១៩ ខែមិថុនានេះ ផ្លូវជុំវិញវិមាន រដ្ឋាភិបាលថៃ ត្រូវបានបិទ ដោយសារតែ បាតុកម្ម ប្រឆាំងនឹងនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn បន្ទាប់ពីបែកធ្លាយការឆ្លើយឆ្លង តាមទូរស័ព្ទ ជាមួយសម្តេចតេជោ ប្រធាន ព្រឹទ្ធសភាកម្ពុជា​ នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មានថៃ The Nation៕

លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធ ទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយ កិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

លើសពីនេះទៅទៀត រដ្ឋាភិបាល ចម្រុះរបស់លោកស្រី កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពី ក្រុមចម្រុះ៕

 

ផ្សាយ​:ថ្ងៃទី​១៩ ខែមិថុនា​ ឆ្នាំ២០២៥​

ប្រភព:The​ Nation​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង