ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនារួមជាមួយព្រះគ្រួសិរីមុនី ឃឹម ឯកវុត្ថា ព្រះសមុហ៍អនុគណព្រះចៅ អធិការវត្តស្ទឹងមានជ័យ និងព្រះសង្ឃជាច្រើនព្រះអង្ទៀតបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាគឧបត្ថម្ភ ជូនកងកម្លាំងនៃកងពលអន្តរាគមន៍លេខ១ កងពលលេខ ៥៣៣ និងវរសេនាសេនាតូចការព្រះដែនតាចារ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ.

(ខេត្តព្រះវិហារ): នៅរសៀលថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនារួមជាមួយព្រះគ្រួសិរីមុនី ឃឹម ឯកវុត្ថា ព្រះសមុហ៍អនុគណព្រះចៅ អធិការវត្តស្ទឹងមានជ័យ និងព្រះសង្ឃជាច្រើនព្រះអង្គ ទៀតបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដោយផ្ទាល់ជូនកងកម្លាំង ជួរមុខ នៃកងពលអន្តរាគមន៍លេខ១ និងបន្តឧបត្ថម្ភជូនកងកម្លាំងជួរមុខ នៃកងពលលេខ ៥៣៣ និងវរសេនាសេនាតូចការព្រះដែន តាចារ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានពាំនាំនូវ បណ្តាំសាកសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចមហាបររធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម រដ្ឋមន្ត្រីចាយ បូរិន ជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ដែល កំពុងឈរជើងយ៉ាងរឹងមាំត្រៀមខ្លួនជាស្រេច ជាកម្លាំង អន្តរាគមន៍បម្រើឱ្យកិច្ចការ ការពារបូរណភាពទឹកដី និង បន្តកសាងអង្គភាពរឹងមាំគ្រប់ផ្នែក និងគ្រប់ពេលវេលា ដែលជាយុទ្ធសាស្ត្រក៏ដូចជាកាតព្វកិច្ចការពារជាតិមាតុភូមិកម្ពុជារបស់យើងទាំងអស់គ្នា។
ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់បន្ថែមថា កម្ពុជា មិនមែនជាប្រទេសឈ្លានពានគេ មិនមែនជាប្រទេស សន្សំរឿងមិនមែនជាប្រទេសមានប្រវត្តិយករបស់គេ ឬចង់បានរបស់គេនោះទេ តែឈ្លានពានយើង ចង់បានរបស់យើង គេធ្លាប់យករបស់យើង ដូចនេះយើងមាន ភារកិច្ចការពារជាតិនិងទឹកដី ហើយម៉ោងនេះយោធា ចេញការពារនៅតាមតំបន់ព្រំដែន នៅលើសមរភូមិ ជួរមុខ តែបើមានការចាំបាច់ យើងខ្ញុំជាប្រជាជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ក៏ស្ម័គ្រស្មោះ ចូលរួមជាមួយគ្នាដែរ គឺស្ម័គ្របំរើការពារទឹកដី ដែលនេះ ជាទឹកចិត្តនិងឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយសូមជឿជាក់ លើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន។
ផ្សាយ:ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)














