ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​ នៃ​គណៈ​ខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ។

(ខេត្តឧត្តរមានជ័យ)​: នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​ នៃ​គណៈ​ខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបានខេត្តព្រះសីហនុក៏ពាំនាំនូវ បណ្តាំសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចមហាបររធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ដែល កំពុងឈរជើងយ៉ាងរឹងមាំត្រៀមខ្លួនជាស្រេច ឯកឧត្តម​បានគូសបញ្ជាក់ថា:

យោធាជាកងកម្លាំង អន្តរាគមន៍បម្រើឱ្យកិច្ចការ ការពារបូរណភាពទឹកដី និង​ជាតិ​មាតុភូមិ​ ដូច្នេះត្រូវបន្តកសាងអង្គភាពអោយបានរឹងមាំគ្រប់ផ្នែក និងគ្រប់ពេលវេលា ទាំងយុទ្ធសាស្រ្ត ក៏ដូចជាយុទ្ធវិធីក្នុងកាតព្វកិច្ចការពារជាតិមាតុ ភូមិកម្ពុជារបស់យើងទាំងអស់គ្នា។

ទន្ទឹម​នឹងនោះ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏បាននាំយកគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត​ ជូនដល់អង្គភាព​ កងពលតូចអន្តរាគមន៍លេខ៤​ ដោយផ្ទាល់ដៃផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២១ ខែមិថុនា​ ឆ្នាំ២០២៥​

រូបថត​:ភារុណ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង