ពិធីបុណ្យកាន់ និងដាក់បិណ្ឌវេនទី១១ ថ្នាក់ដឹកនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឨវាទប្រារឰពិធីនៅវត្តពោធិ៍មានជ័យស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ៕

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យកាន់ និងដាក់បិណ្ឌវេនទី១១ នៅវត្តពោធិ៍មានជ័យស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួនប្រគេនព្រះសង្ឃវត្ត ឧត្តមវិញ្ញាណរាម មានដូចជា៖ ១-អង្ករ ៣០០គីឡូក្រាម ២-មី ២៤កេស ៣-ទឹកត្រី ១០យូ ៤-ទឹកស៊ីអ៊ីវ ១០យួរ ៤-ទឹកសុទ្ធ ១០កេស ៥-ទឹកក្រូច ១០កេស ចង្ហាន់បិណ្ឌបាតចំនួនន ៥ឆ្នាំង
ចរិកាប្រគេនព្រះសង្ឃក្នុងមួយអង្គ ១០ម៉ឺនរៀល ដោយឡែក ព្រះ តេជគុណចៅអធិការវត្ត ចំនួន ២០ម៉ឺនរៀល ជូនលោកអាចារ្យ គ ណៈកម្មាវត្តក្នុងម្នាក់ៗ ៥ម៉ឺនរៀល យាយជី តាជីក្នុងម្នាក់ ក្រណាត់ សរ ១ដុំ ចរិកា ២ម៉ឺនរៀល និងបច្ច័យប្រគេនវត្តដើម្បីកសាងសមិទ្ធផលចំនួន ១០លានរៀល។ ក្រៅពីនោះក៏មានចរិកាចូលរួមពី លោកឧកញ៉ា មន្ត្រីរាជការ និងពុទ្ធបរិស័ទផងដែរ៕
ផ្សាយ:ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា

















