កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងករណីអំពើលួចម៉ូតូ និងទូរស័ព្ទនៅសង្កាត់បិតត្រាំង និងសង្កាត់រាម ។

(ខេត្តព្រះសីហនុ): ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ តាមកាណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ។កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងករណីអំពើលួចម៉ូតូ និងទូរស័ព្ទនៅសង្កាត់បិតត្រាំង និងសង្កាត់រាម នៃខេត្តព្រះសីហនុ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៩ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បិតត្រាំង បានទទួលពាក្យបណ្តឹងប្រជាពលរដ្ឋចំនួន ០២នាក់ ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវករណី ចោលួចម៉តូពួកគាត់ចំនួន ០២គ្រឿង និងទូរស័ព្ទចំនួន ០២គ្រឿង ។
ក្រោយពីបានទទួលបានពាក្យបណ្តឹង ភ្លាមៗកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍បិតត្រាំង ព្រមទាំងប៉ុស្តិ៍រាម បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ រួមទាំងវត្ថុតាង៖
១/ឈ្មោះ ចន ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរមិនពិតប្រាកដ)
+វត្ថុតាងដកហូតៈ
-ម៉ូតូ1គ្រឿងម៉ាក់C125ពណ៌ខ្មៅ សេរី 2016ឡើងតែម2022 ផ្លាកលេខ ព្រះសីហនុ 1F.1876
-ទូរស័ព្ទចំនួន ២គ្រឿង
២/ឈ្មោះ ពៅ សុវណ្ណរាជ ហៅនុន ភេទប្រុស អាយុ២០ឆ្នាំ (មុខរបរបុគ្គលិកកុំទ្យូទ័រ) ស្នាក់នៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។(ផ្សំគំនិត និងទទួលផល)
+វត្ថុតាងដកហូត ម៉ូតូ៤គ្រឿង ទូរស័ព្ទ២គ្រឿង)
១.ម៉ាក វេវឆ្លាម ពណ៌ខ្មៅ គ្មានផ្លាកលេខ.
២.ម៉ាក C125 ពណ៌ខ្មៅ សេរី2009 គ្មានផ្លាកលេខ
៣.ម៉ាក C125សេរី019 ពណ៌ខ្មៅ ផ្លាកលេខកំពត 1Q.8356.
៤.ម៉ាក សេ125ពណ៌ខ្មៅ សេរី2022 ផ្លាកលេខព្រះសីហនុ 1J.3797.
-ទូរស័ព្ទ ១ម៉ាកvivo ពណ៌ទឹកសណ្តែក ២ម៉ាកoppoពណ៌ផ្ទៃមេឃ ។
៣/ឈ្មោះ មួន ប៊ុណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម។
+ក្នុងករណី ខាងលើនេះ ប៉ុស្តិ៍រដ្ឋបាលទាំង២ សង្កាត់ បានទទួលបណ្តឹងពីជនរងគ្រោះ ចំនួន ៧ពាក្យបណ្តឹង ។
+វត្ថុតាងដកហូតសរុបរួមមាន៖
-ម៉ូតូចំនួន៥គ្រឿង(ជារបស់ជនរងគ្រោះ)
-ទូរស័ព្ទចំនួន៤គ្រឿង (របស់ជនរងគ្រោះចំនួន២គ្រឿង)
+សូមបញ្ជក់ថាជនសង្ស័យចំនួន ០២នាក់ ឈ្មោះចន ចាន់ និងឈ្មោះ មួន ប៊ុណ្ណា ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគាថ្មីៗ ពាក់ពន្ធ័ករណីលួចម៉ូតូ ។
-បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ខាងលើ ផ្នែកជំនាញបានឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបន្តតាមនីតិវិធី ។
ចំពោះវត្ថុតាងម៉ូតូ ០៥គ្រឿង និងទូរស័ព្ទ ០២គ្រឿង ដោយមានការស្នើរសុំរបស់ជនរងគ្រោះ និងបានឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានធ្វើការប្រគល់ជូនទៅឱ្យជនរងគ្រោះវិញ ៕
ផ្សាយ:ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា (HarryVS)











