ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ តំណាងក្រុមហ៊ុន Shanghai Environmental Protection (Group) co., Ltd.​ នៅទី​ក្រុង​សៀងហៃ​ ប្រទេស​ចិន.

(សៀងហៃ ប្រទេសចិន)​: នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ តំណាងក្រុមហ៊ុន Shanghai Environmental Protection (Group) co., Ltd. ដែលជាបុត្ត សម្ព័ន្ធក្រុមហ៊ុន China Water Investment Group Co., Ltd.

ក្រុមហ៊ុននេះផ្តោតលើ ការគ្រប់គ្រងប្រតិបត្តិគម្រោងការពារបរិស្ថាន និង ការបង្កើតបច្ចេកវិទ្យាថ្មី។ អាជីវកម្មស្នូលរបស់ ក្រុមហ៊ុនគ្របដណ្តប់លើផ្នែកជាច្រើន រួមមាន ការប្រព្រឹត្តកម្មទឹកកខ្វក់ ការប្រើប្រាស់ទឹកឡើង វិញ ការកែច្នៃ និងចាត់ចែងសំណល់រឹង ព្រមទាំង ការចែកចាយថាមពលថ្មី។

 

ផ្សាយ​:ថ្ងៃទី​២២ ខែតុលា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង