ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា បានអញ្ជេីញចូលរួមពិធី ដាំដើមឈើ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួល ព័ន្ធតាឡី បឹងស្នេហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.

(ខេត្តព្រៃវែង): នាព្រឹកថ្ងៃពុធ ០១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមពិធី ដាំដើមឈើ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួល ព័ន្ធតាឡី បឹងស្នេហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅស្រុកបាភ្នំ ខេត្តព្រៃវែង។
ផ្សាយ:ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)








