ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តជំរុញឱ្យ ពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំនិងថែរក្សាព្រៃឈើ

(ខេត្ត​ព្រៃវែង)​: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បី ចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ និងកាន់តែ មានសុខដុមរមនា។ ក្នុងឱកាសប្រារព្ធពិធីដាំ ដើមឈើអបអរសាទរ «ពិធីបុណ្យរុក្ខទិវា» នៅ បរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅក្នុង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា តាមរយៈការ បំពេញសេចក្តីត្រូវការរបស់មនុស្ស បានធ្វើ ឱ្យមានការកាប់ព្រៃឈើជាច្រើន ដើម្បីរៀបចំ លំនៅឋាន ការទាញផលជាសេ ការទាញផលជាសេដ្ឋកិច្ច និងការកែ លម្អដែនដីនគរូបនីយកម្ម បានគំរាមកំហែងដល់ ធនធានធម្មជាតិដែលបង្កហេតុនាំឱ្យអាកាសធាតុ ប្រែប្រួលយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបាត់បង់ជីវៈ ចម្រុះ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បាន មានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ និង ស្តារដើមឈើឡើងវិញ ប្រជាពលរដ្ឋ ១នាក់ ត្រូវ ដាំដើមឈើ ១ដើម ជារៀងរាល់ឆ្នាំ មិនថានៅ ទីកន្លែងណា ឬក្នុងបរិវេណណា ជារួមទាំងនៅ សាលារៀន រត្តអារាម ទីប្រជុំជន ក៏ដូចជាកន្លែង ធ្វើការជាដើម។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការ ប្រារព្ធពិធីនៅថ្ងៃនេះ គ្រាន់តែជានិម្មិតរូបមួយ ប៉ុណ្ណោះ ពោលគឺដើម្បីពិភពលោក កាន់តែបង្កើន នូវគម្របបៃតងឡើងវិញនោះ ទាមទារជាចាំបាច់ ការចូលរួមពីពលរដ្ឋម្នាក់ៗ និងនៅគ្រប់បណ្តា ប្រទេស លើពិភពលោក ដែលក្នុងនោះ ក៏រួមទាំង ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដូចគ្នាដែរ។

ពីវេទិកានេះ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរឃុំ ស្រុក រៀបចំផែនការឱ្យបានច្បាស់លាស់នូវតម្រូវការ នៃប្រភេទដំណាំ ឬប្រភេទដើមឈើដែលជា តម្រូវការចាំបាច់ ដោយបញ្ជូនទៅរដ្ឋបាលថ្នាក់ ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីបូកសរុបជាកញ្ចប់នៃបញ្ហា និងធ្វើការស្នើសុំ ទៅថ្នាក់ជាតិពិនិត្យមើលពីស្ថានភាពជាក់ស្តែងពី បញ្ហានៃតំបន់នីមួយៗ ដើម្បីចូលរួមទប់ស្កាត់ និង បង្ការបញ្ហាបម្រែបម្រួលអាកាសធាតុ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំ ឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទៅលើបញ្ហា ធនធានធម្មជាតិនេះ ព្រមទាំងចូលរួមថែរក្សា និង សម្រេចឱ្យបាននូរការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម និងបរិស្ថាន ដើម្បីចូលរួម សម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោម ការដឹកនាំរបស់សម្តេចមហាបររធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមរបាយការណ៍លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ ២៥ នេះ នេះ ខណ្ឌរដ្ឋបាល ព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រៃវែង បានបណ្តុះកូនឈើចម្រុះ គ្រប់ប្រភេទ ចំនួន១៥.៩៤៥ដើម ក្នុងនោះមាន ដើមក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ នឹងប្រភេទឈើហូបផ្លែជាដើម ព្រមទាំង បានចែកចាយកូនឈើនៅតាមបណ្តាវត្តអារាម សាលារៀន មន្ទីរអង្គភាពជុំវិញខេត្ត និង ប្រជាពលរដ្ឋដាំក្នុងពិធីសម្ពោធសមិទ្ធផលនានា របស់ថ្នាក់ដឹកនាំ សរុប២.២០៣ដើម។

បើតាមលោកប្រធានមន្ទីរ ការប្រារព្ធទិវាដាំ ដើមឈើនេះ ជាការបញ្ជាក់ឡើងវិញនូវការ ប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និង ប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសុខភាព ភពផែនដី និងសុខុមាលភាពនៃមនុស្សជំនាន់ ក្រោយ ពីព្រោះដើមឈើមិនមែនគ្រាន់តែ ជាផ្នែកនៃទេសភាពប៉ុណ្ណោះទេ ពួកវាជាសួត នៃ ផែនដីរបស់មនុស្សជាតិ ដែលបានផ្តល់អុកស៊ី សែន និងបន្សុទ្ធខ្យល់សម្រាប់មនុស្ស និងសត្វ ហើយលើសពីនេះ ផលនៃដើមឈើ ទាំងមាន ផ្លែ និងអត់ផ្លែ សុទ្ធតែមានអត្ថប្រយោជន៍ និង សារសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និង តទៅអនាគត។

សូមបញ្ជាក់ថា ក្នុងឱកាសអបអរសាទរបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាល ខេត្តព្រៃវែង បានសហការជាមួយសហគមន៍ ទួលព័ន្ធតាឡី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រៃវែង ខណ្ឌរដ្ឋបាលព្រៃឈើ បាន រៀបចំទីតាំងដើម្បីប្រារព្ធដាំដើមឈើចម្រុះគ្រប់ ប្រភេទប្រមាណជាង ២.០០០ដើម និងកូនឈើ ចម្រុះគ្រប់ប្រភេទ១.៥០០ដើម សម្រាប់ដាំជួស បន្ត និងប្រគេនព្រះសង្ឃ លោកគ្រូ អ្នកគ្រូសស បងប្អូនប្រជាពលរដ្ឋ យកទៅដាំនៅតាមវត្តអារាម សាលារៀន និងលំនៅឋាន ៕

 

ផ្សាយ​:ថ្ងៃទី​២២ ខែតុលា​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង