ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លេីកទឹកចិត្តអ្នកវិនិយោគ រួមគ្នាបង្កេីតផលឹតផល ដេីម្បីជាអត្តសញ្ញាណប្រចាំខេត្ត.

(ខេត្តព្រះសីហនុ): ថ្លែងនៅក្នុងការបេីកវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដើម្បី ដោះស្រាយសំណើ សំណូមពរ របស់ម្ចាស់អាជីវកម្ម សិប្បកម្ម រោងចក្រ សហគ្រាស ដែលមានការចូលរួមពីបណ្តាអ្នកវិនិយោគក្នុងស្រុកតំណាងក្រុមហ៊ុន ឯកជន សហគ្រាស និងអ្នកតំណាងធនាគារ នានាក្នុងខេត្តព្រះសីហនុ ប្រមាណជាជាង
៣០០នាក់ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះដែលប្រារព្ធឡេីងនៅទីស្នាក់ការសាខាគណ:បក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម សុខធីប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ឯកឧត្តម ចង់អោយអ្នកវិយោគទុនក្នុងស្រុកនានា រួមគ្នាដេីម្បីបង្កេីត និងប្រម៉ូតនូវផលឹតផលប្រេីប្រាស់ ដែលជាស្នាដៃផលឹត
ឡេីងជារបស់ប្រជាពលរដ្ឋ ខេត្តព្រះសីហនុអោយបានកាន់តែឆាប់តាមដែលអាចធ្វេីទៅបាន ។
ជាក់ស្តែងនៅក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដើម្បី ដោះស្រាយសំណើ សំណូមពរ របស់ម្ចាស់អាជីវកម្ម សិប្បកម្ម រោងចក្រ សហគ្រាស ឯកឧត្តមបានជម្រុញអោយបងប្អូនអាជីវករ អ្នករកស៊ីទាំងអស់គប្បីសហការគ្នាបង្កេីត ឫក៏ផលឹតអ្វីមួយសំរាប់តំណាងអោយខេត្តព្រះសីហនុផ្ទាល់ ដូចដែលខេត្តដ៏ទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ដេីម្បីផ្គត់ផ្គង់នៅស្រុក ឫក៏អាចធ្វេីការនាំចេញទៅប្រកួតប្រជែងក្រៅប្រទេសបាន។
ជាងនេះទៀត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្រប់សម្រួលដល់ការដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនអ្នកវិនិយោគទាំងអស់ផងដែរ។
ផ្សាយ:ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)











