ឯកឧត្តម ម៉ាង ស៊ីណេត រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន និងស្ថាប័នរដ្ឋជាដៃគូរមិនអាចខ្វះគ្នាបានក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចប្រទេសជាតិ។

(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ់ចុះទស្សនះកិច្ច និងប្រជុំដោះស្រាយសំណើ ក៏ដូចជាសំណូមពរ របស់តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជាកិច្ចចាប់ផ្តេីមក្នុងកិច្ចប្រជុំលោកនាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ បានធ្វេីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដោយលោកបានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់បង្កេីតឡេីងក្នុងឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២៥ នេះមានការរីកចម្រេីនច្រេីយដោយមានការជួយគាំទ្រពីរដ្ឋបាលខេត្ត ស្ថាប័ន CDC និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ហេីយក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង គ័រជឺគឺមានកម្មករប្រមាណជា ១៦០០០នាក់ ក្នុងនោះរោងចក្រក៏បានរៀបចំនូវកន្លែងស្នាក់នៅចំពោះកម្មករដែលមកពីខេត្តឆ្ងាយៗផងដែរ។ ទន្ទឹមនឹងនោះលោកបានបញ្ជាក់ទៀតថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ ក៏មាននៅស្រែអំបិល-ខេត្តកោះកុង ហេីយថ្មីៗនេះលោកក៏មានបំណងបន្តពង្រីកតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ មួយទៀតនៅក្នុងក្រុងកំពង់សោមក្នុងផ្ទៃដី១០ហិកតា ប្រសិនបេីទីផ្សារអចលនទ្រព្យដីធ្លីក្នុងស្រុកធូរថ្លៃ លោកក៏បានសម្តែងនូវក្តីព្រួយបារម្ហក្នុងការរកំលាំងកម្មករ ក៏ដូចគា្នទៅនឹងបញ្ហាប្រឈមនានាផ្សេងទៀតដែលអាចនឹងកេីតឡេីង។
នាយកប្រតិបត្តិរូបនោះ បានបន្តទៀតថាបច្ចុប្បន្ន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ក្នុងស្រុកឯ មានរោងចក្រជាច្រេីន ហេីយកំណេីនប្រជាពលរដ្ឋក្នុងស្រុកក៏កាន់ទៀតកេីន ដូច្នេះរាល់ការចេញចូលមកបំរេីការងាររបស់កម្មករក្នុងតំបន់សេដកិច្ចរបស់លោកតែងតែជួបការកក់ស្ទះជារៀងរាល់ថ្ងៃ ក៏ដូចជាសកម្មភាពដឹកទំនិញ ឫក៏ឥវ៉ាន់ចេញទៅក្រៅប្រទេសក៏ជួបនូវបញ្ហាយឹតយ៉ាវក្នុងការពិនិត្យឯកសារចេញ-ចូល ត្រូវធ្វេីលិខិតតាមបែបបទរបស់មន្ត្រីគយ រួមទាំងពន្ធនាំចេញ-នាំចូលទៅកាន់សហរដ្ឋផងដែរ ។
ជាការឆ្លេីយតបនូវ សំណេីររបស់លោកនាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ ក្នុងស្រុកព្រៃនប់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបាន គូសបញ្ជាក់ថារដ្ឋបាលខេត្តព្រះសីហនុ រីករាយនឹងឯកភាពទទួលយកនូវអ្វីដែលបានលេីកឡេីង ព្រោះជានេះការអភិវឌ្ឍរយ:ពេលវែងស្របតាមគោលការរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់ឧស្សហ៍កម្មសេដ្ឋកិច្ចពហុបំណង ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ចាប់តាំងពីមានបញ្ហាព្រំដែនកម្ពុជា-ថៃ និងកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដូចជាយុទ្ធសាស្រ្តស្ងាត់តែមិនស្ងៀមអាមេរិកបានទម្លាក់ពន្ធចំពោះកម្ពុជាគួរអោយកត់សម្គាល់ ។ ដោយឡែកបញ្ហាប្រឈមដូចជាការកក់ស្ទះចរាចរ ឯកឧត្តម អភិបាលខេត្តបានណែនាំដល់ថ្នាដឹកនាំស្រុកព្រៃនប់ ជាពិសេសមន្ត្រីអនុវត្តចរាចរណ៍ផ្លូវគោកជួយសម្រួល់ដល់ការកក់ស្ទះការធ្វេីដំណេីររបស់បងប្អូនតាមបណ្តោយផ្លូវជាតិលេខ៤ ហេីយរដ្ឋបាលខេត្តក៏បាននឹងកំពុងតែធ្វេីការស្ថាបនាផ្លូវលំមួយខ្សែក្នុងភូមិ ដេីម្បីសម្រួលដ៏បងប្អូនកម្មករប្រេីប្រាស់ជំនួសផ្លូវជាតិលេខ៤ សព្វថ្ងៃនេះក្នុងការកាត់បន្ថយការស្ទះចរាចរណ៍។
ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វេីពន្យល់ដល់លោកនាយកប្រតិបត្តិទៀតថា ចំនួនកម្មករមិនមែនជាបញ្ហានោះទេ ប្រសិនលោកនាយកតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ ចង់ធ្វេីការពង្រីកបន្ថែមនៅក្នុងខេត្តព្រះសីហនុ ព្រោះសព្វថ្ងៃយេីងមានកំលាំងកម្មករក្នុងស្រុកដែលទេីបតែត្រលប់មកពីថៃ ហេីយអ្វីដែលត្រូវដោះគឺការរកកន្លែងស្នាក់នៅសំរាប់ពួកគាត់ ហេីយរាជរដ្ឋាភិបាលសព្វថ្ងៃចាត់ទុកវិស័យឯកជន និងស្ថាប័នរដ្ឋជាដៃគូរមិនអាចខ្វះគ្នាបានក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចប្រទេសជាតិ។
ផ្សាយ:ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)






