ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ “យុវជនយុវតី សម័យតេជោ-ធិបតី ពិតជាមានសមត្ថភាព ចំណេះដឹង និងទេពកោសល្យ ពិតជាអស្ចារ្យ”.

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាខាមន្ទីរគណ:បក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត វគ្គផ្តាច់ព្រ័ត្រ្ត ក្រោមប្រធានបទ ” គ្រឹះស្ថានសិក្សាសាធារណ:មានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវមានការចូលរួមពីសហកមន៍ “ ដោយមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-ក្រសួងអប់រំយុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ រួមជាមួយសិស្សានុសិស្សប្រមានជាង១ពាន់នាក់។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះយុវជនយុវតីសម័យតេជោ-ធិបតី ថាពិតជាអស្ចារ្យ ពោរពេញទៅដោយសមត្ថភាព គុណភាព និងទេពកោសល្យក្នុងការសិក្សារបស់ខ្លួន សាកសមជាទំពាំងស្នងឬស្សីដេីម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគតខាងមុខជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញេីប្អូនៗដែលឈ្នះជាម្ចាស់ជ័យលាភីក្នុងថ្ងៃ អោយបន្តអភិវឌ្ឍន៍ខ្លួន និងខំប្រឹងសិក្សាស្រាវជ្រាវបន្តសំរាប់ត្រៀមខ្លួនប្រកួតប្រជែងថ្នាក់រាជធានី។
គួរបញ្ជាក់ផងដែរ កម្មវិធិជជែកដេញដោលយុវជនថ្នាក់ជាតិក្នុងវគ្គផ្តាច់ព្រត្រ្ត័រវាងសិស្សមកពីសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ និងសិស្សមកពីសាលាវិទ្យាល័យ ហ៊ុន សែន បឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផលនៃការប្រកួតជជែកដេញដោល យុវជនថ្នាក់ខេត្តឆ្នាំ២០២៥ ម្ចាស់ជ័យលាភី លេខ១ បានទៅវិទ្យាល័យហ៊ុន សែន វាលរេញ ទទួលបានមេដាយពាន និងថវិកា ១ ៥០០ ០០០រៀល និងលេខ២ វិទ្យាល័យ ហ៊ុន សែន បឹងតាព្រហ្ម ថវិកា ១ ០០០ ០០០រៀល។
ផ្សាយ:ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)




















