ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល និងគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធមហាប្រល័យ”

(រាជធានីភ្នំពេញ)​៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម បានអញ្ជើញជាអធិបតីបើកវគ្គ បណ្តុះបណ្តាល និងគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធមហាប្រល័យ” នៅនាយកដ្ឋានអង្គរក្ស ដោយមានសិក្ខាកាមជាអនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្ត្រីចូលរួម សរុប ៥០រូប (ស្រី ០៥រូប) មកពីបណ្តានាយកដ្ឋានជំនាញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងខ្លឹមសារវគ្គបណ្តុះបណ្តាលរំលេចអំពីអត្ថប្រយោជន៍នៃ ការទប់ស្កាត់ បង្ក្រាប និងលុបបំបាត់បទល្មើសសម្អាតប្រាក់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ បានមានប្រសាសន៍ ថា ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាការងារដែលមានចរិកលក្ខណៈជានិរន្ត ពិពិធកម្មជំនាញ របស់មន្ត្រីនគរបាលយុត្តិធម៌ និងប្រកបដោយសក្តានុពល ក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធានាឱ្យបាន នូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ក៏ដូចជា ការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៃប្រទេស កម្ពុជា និងសកលលោក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់បន្ថែមថា ការ បណ្តុះបណ្តាលនាពេលនេះ មានគោលបំណងបង្កើតឱ្យមាន បរិយាបន្នកម្មការងារប្រឆាំងការសម្អាតប្រាក់ និង

ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធមហាប្រល័យ ទៅដល់មន្ត្រីមានសមត្ថកិច្ចក្នុងការ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះភាពសម្បូរបែបនៃ ករណីដ៏ច្រើននៃការសម្អាតប្រាក់។ លើសពីនេះ មន្ត្រី នគរបាលយុត្តិធម៌ដែលជាសិក្ខាកាម ត្រូវយកចំណេះដឹងមេរៀនដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅ ស្រាវជ្រាវ និងស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជា មន្ត្រីស៊ើបអង្កេតពោរពេញទៅដោយចំណេះដឹង សមត្ថភាព និងជំនាញ ព្រមទាំងធ្វើយ៉ាងណាវិវឌ្ឍន៍ខ្លួនឱ្យទៅជា គ្រូឧទ្ទេសសម្រាប់បណ្តុះបណ្តាលបន្តដល់មន្ត្រីស៊ើបអង្កេត ចំណុះអង្គភាពរបស់ខ្លួន៕

 

ផ្សាយ:ថ្ងៃទី​២១ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា

ប្រភព​:ផេកអគ្គស្នងការនគរបាលជាតិ

 

ព័ត៌មានដែលជាប់ទាក់ទង