រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប ករណីបងប្អូនត្រូវការសៀវភៅ«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបន្ថែម ឬមិនទាន់ទទួលបាន, បងប្អូនអាចស្នើសុំ និងមកយកបាននូវទីស្តីការក្រសួងព័ត៌មាន នារៀងរាល់ម៉ោងធ្វើការ។
(ភ្នំពេញ): នៅព្រឹកថងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មុននេះបន្តិច ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វេីការបង្ហោះសារលេីបណ្តាញទំនាក់ទំនងផ្លូវការសង្គមរបស់ឯកឧត្តមដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:
សូមជម្រាបជូនដល់បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប ករណីបងប្អូនត្រូវការសៀវភៅ«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបន្ថែម ឬមិនទាន់ទទួលបាន, បងប្អូនអាចស្នើសុំ និងមកយកបាននូវទីស្តីការក្រសួងព័ត៌មាន នារៀងរាល់ម៉ោងធ្វើការ។ ជាមួយគ្នានេះ សាធារណជន និងបងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកាអាចទាញយកកូនសៀភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» តាមរយៈតំណខាងក្រោម៖
https://docs.google.com/forms/d/e/1FAIpQLSc08QZpEjvBMMthWJfQTITLCbrkmkoO-pKou8yfLcOqj0W9Dg/viewform?usp=sf_link
សូមអរគុណ
ផ្សាយ:ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
