សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យមួយរូបពីករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន(ទូរស័ព្ទ).

(ខេត្តកណ្តាល):យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ឡេង សុខរុខ អធិការស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វេីការឃាត់ខ្លួនជនសង្ស័មមួយរូបឈ្មោះ ជឹម សុជីវ័ន្ត ភេទប្រុស អាយុ ៣០ឆ្នាំពីករណីអំពើលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ទូរស័ព្ទ)
-កើតហេតុ៖ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ វេលា
ម៉ោង ០៣:៣០ នាទី
-នៅចំណុះ ភូមិ ស្វាយមីង ឃុំ បារគូ ស្រុក
កណ្តាលស្ទឹង ខេត្ត កណ្តាល ។
***ជនរងគ្រោះ ០១ នាក់៖
១.ឈ្មោះ ហឺន ហៀម ភេទ ប្រុស អាយុ ៣៩ ឆ្នាំ
បច្ចុប្បន្នរស់នៅភូមិ បឹងធំ៣ សង្កាត់ បឹងធំ ខណ្ឌ កំបូល រាជធានីភ្នំពេញ។ មុខរបរ រត់កង់បី។
***ជនសង្ស័យ ០១ នាក់ ៖
១.ឈ្មោះ ជឹម សុជីវ័ន្ត ភេទប្រុស អាយុ ៣០ ឆ្នាំ
បច្ចុប្បន្នរស់នៅភូមិ ស្វាយមីង ឃុំ បារគូ ស្រុក
កណ្តាលស្ទឹង ខេត្តកណ្តាល ។ មុខរបរ មិន ពិតប្រាកដ (ឃាត់ខ្លួន)។
-មានសារធាតុញៀនក្នុងទឹកនោម(+)។
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល០១លើក រយៈពេល ០៨ ខែ ពីបទៈរំលោភលើទំនុកចិត្ត
***សម្ភារៈបាត់បង់រួមមាន៖ តំបង់រួមមាន៖ (គ្មាន)
***វត្ថុតាងចាប់យករួមមាន ៖
ទូរស័ព្ទ០១ គ្រឿងម៉ាក Itel ពណ៌ទឹកប្រាក់ (របស់
ជនរងគ្រោះ)
-ទូរស័ព្ទ០១ គ្រឿងម៉ាក Infinix ពណ៌ខៀវ (បែក កញ្ចក់មុខ និងក្រោយ)។សភាពរឿងហេតុនៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅវេលាម៉ោង១៦:០០ នាទី ជនរងគ្រោះបានចេញរត់ Passapp របស់ខ្លួនចេញពីផ្ទះជួលដើម្បីទៅដឹកភ្ញៀវដូចរាល់ដង នៅវេលាម៉ោង ០០:២០ នាទីចូលថ្ងៃទី ២២ ខែឆ្នាំ ដដែល ជនរងគ្រោះបានទៅដឹកភ្ញៀវ ចិន នៅកំបូលមក ផ្សារព្រៃទទឹង រួចត្រលប់ទៅវិញពេលមកដល់ម្តុំជិតស្ពាន ក្រវ៉ាត់ក្រុងផ្លូវជាតិលេខ ៣(ស៊ឺជីនពីន) ជនរងគ្រោះ បានចតក្បែរនោះចាំដឹកភ្ញៀវធម្មតា លុះម៉ោង០២:២០ នាទី ជនសង្ស័យបាន Booking PassApp របស់ ជនរងគ្រោះ ដែលទីតាំងនៅម្តុំជិតផ្លូវជាតិលេខ៣ ហើយ ជនរងគ្រោះបានបក PassApp មកក្រោយវិញដើម្បី ទៅយកភ្ញៀរ (ជនសង្ស័យ) ពេលមកដល់ទីតាំងស្ថិតនៅ ភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនរងគ្រោះបានមកដល់ខាងមុខផ្ទះរបស់ជនសង្ស័យ ដែល Booking នោះ ហើយជនសង្ស័យបានដើរចេញ មកពីក្នុងផ្ទះ រួចបានអោយជនរងគ្រោះជូនទៅម្តុំ សំណង់១២ ក្រុងភ្នំពេញ ពេលនោះជនរងគ្រោះបានដឹក ជនសង្ស័យទៅ ពេលទៅដល់ម្តុំសំណង់១២ ជនសង្ស័យបានអោយជនរងគ្រោះឈប់ចាំនៅខាងមុច ផ្លូវម្តុំសំណង់១២ ចាំប្រហែល ១៥ នាទី ហើយ ជនសង្ស័យបានដើរទៅបាត់មួយសន្ទុះទើបចេញមកវិញ ហើយបានអោយជនរងគ្រោះជូនខ្លួនមកផ្ទះនៅភូមិ ស្វាយមីង ឃុំបារគូវិញ ពេលជិះមកតាមផ្លូវម្តុំវត្តទឹកថ្លា ផ្លូវជាតិលេខ៣ ជនសង្ស័យបានខ្ចីទូរស័ព្ទជនរងគ្រោះតេ ទៅមិត្តភ័ក្ត របស់គេ ដើម្បីខ្ចីលុយអោយថ្លៃ PassApp ខ្លួន ជនរងគ្រោះបានអោយទូរស័ព្ទទៅជនសង្ស័យខ្ចី រហូតដល់វេលាម៉ោងប្រហែល ០៣:៣០ នាទីនាថ្ងៃ ដដែល ពពេលជនរងគ្រោះដឹកជនសង្ស័យមកដល់ ខាងមុខផ្ទះរបស់ជនសង្ស័យស្ថិតកន្លែងកើតហេតុខាង លើ ភ្លាមនោះជនសង្ស័យបានចុះពីលើPassAppដើរចូលផ្ទះនិងធ្វើសកម្មភាពលួចទូរស័ព្ទ ជនរងគ្រោះ ដោយនិយាយថា៖អោយ មួយភ្លែតរួចអោយទឹកមួយដបទៅជនរងគ្រោះ ហើយ រថា៖អោយជនរងគ្រោះចាំ បានដើរចូលក្នុងផ្ទះម្តងទៀត អោយជនរងគ្រោះនៅចាំ មិនឃើញជនសង្ស័យចេញមកវិញទេ ជនរងគ្រោះចាំ មួយសន្ទុះធំក៏មិនឃើញ ជនរងគ្រោះបានតេហៅអ្នករត់ PassApp ដូចគ្នាអោយមកផ្ទះជនសង្ស័យ រួចរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ ក្រោយទទួលបានពត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍បាន ចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ ខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក កណ្តាលស្ទឹងដើម្បីធ្វើការសាកសួរ តាមចម្លើយសារភាព របស់ជនសង្ស័យ បានសារភាពថា៖ខ្លួនពិតជាបាន ធ្វើសកម្មភាពលួចទូរស័ព្ទបាន០២លើក៖
-លើកទី០១ នៅថ្ងៃពុំចាំ ខែតុលា ឆ្នាំ២០២៥លួចបាន ទូរស័ព្ទTECNO ហើយទូរស័ព្ទ បានអោយឈ្មោះភ័ក្រ សោភា ហៅខយ យកទៅបញ្ចាំបានប្រាក់២០$យកទៅ ផឹកសីជាមួយគ្នា។
-លើកទី២ នៅថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០២៥ លួចបាន ទូរស័ព្ទ០១គ្រឿង ម៉ាកITEL រួចត្រូវសមត្ថកិច្ចឃាត់ខ្លួន បានតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមវត្ថុតាងកំពុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីក៏សាងសំណុំរឿងតាមនីតិវិធីច្បាប់។
ផ្សាយ:ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
ប្រភព:អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង


