
(ខេត្តកណ្តាល)៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត មន្ទីរជំនាញ បណ្ដាទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចជុំនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការពិនិត្យទៅលើរបាយការណ៍របស់អង្គភាពលទ្ធកម្មខេត្ត ដោយឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គភាពលទ្ធកម្មខេត្ត ដែលបានខិតខំធ្វើការងារបានរួចរាល់ ចំពោះគម្រោងអភិវឌ្ឍន៍នានាក្នុងខេត្ត សម្រាប់អនុវត្តក្នុងឆ្នាំ ២០២៦ ទុកដាក់ឆ្លងក្រុមប្រឹក្សាធ្វើការពិនិត្យ និងអនុម័តងនាពេលខាងមុខ។
សូមជម្រាបផងដែរថា គម្រោងលទ្ធកម្មដែលត្រូវដាក់ឆ្លងក្រុមប្រឹក្សាដើម្បីធ្វើការអនុម័តមានចំនួន ២៦គម្រោង ក្នុងនោះ៦គម្រោងជាលទ្ធកម្មទំនិញ និង២០គម្រោងទៀតជាលទ្ធកម្មសំណង។
ផ្សាយ:ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
ប្រភព:រដ្ឋបាលខេត្តកណ្តាល







