លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត.

(ខេត្តតាកែវ)៖ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥
លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការ កងអនុសេនាធំចល័ត។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានណែនាំ និងផ្សព្វផ្សាយអំពីខ្លឹមសារ៤ចំនុចសំខាន់ៗ÷
១-លោកមេបញ្ជាការរង ទទួលការងារជំនាញ និងប្រធានមន្ទីរជំនាញ ត្រូវបន្តពង្រឹងការអនុវត្ត តួនាទី ភារកិច្ច ដល់កម្លាំងជំនាញក្រោមឱវាទឱ្យខិតខំប្រឹងអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ដាច់ខាតត្រូវតែអនុវត្តតាមឋានានុក្រម និងអនុវត្តឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ
២-ជំនាញត្រូវត្រៀមកម្លាំង ដើម្បីចូលរួមបណ្តុះបណ្តាលបន្ថែមលើការងារជំនាញដាំដុះដំណាំបន្លែ និងចិញ្ចឹមសត្វជាដើម ព្រោះនាពេលខាងមុខ ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តតាកែវ នឹងឧបត្ថម្ភរោងសំណាញ់សម្រាប់ដាំបន្លែ ដល់អង្គភាពកងរាជអាវុធហត្ថខេត្តតាកែវយើង
៣-ជំនាញត្រូវត្រៀមទទួលកម្លាំងទើបបញ្ចប់វគ្គហ្វឹកហ្វឺន ដែលថ្នាក់លើនឹងបញ្ជូនមកបំពេញតួនាទីភារកិច្ច នៅអង្គភាពកងរាជអាវុធហត្ថខេត្តតាកែវនាពេលខាងមុខ
៤-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើសOnline Scams,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រជុំជួរត្រួតពិនិត្យកម្លាំង គោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។
ផ្សាយ:ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)













