ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់.

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណេីរដោយឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រីប្រធានមន្ទីរអភិបាលរងខេត្ត-ក្រុង និងមន្ត្រីជំនាញជាច្រេីនរូបទៀត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ស្ថិតនៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។
ពហុកីឡដ្ឋាននេះគឺជាសមិទ្ធផលថ្មីសំរាប់មុខមាត់ខេត្តព្រះសីហនុ ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់រដ្ឋាភិបាល អាណត្តិទី៧ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានគេដឹងថាអាចផ្ទុក អ្នកចូលរួមទស្សនាប្រមាណជា ៣១,៥០០នាក់។
បន្ថែមពីនេះ ពហុកីឡដ្ឋានក៏នឹងមានបញ្ចូលនូវ អគារសារមន្ទីរ សួនទេសចរណ៍ សាល មហោស្រព និងកន្លែងបោះតង់ផងដែរ។ ការសាងសង់នឹងអនុវត្តតាមរចនាបថ សហសម័យ (Modern) ដោយធានា គុណភាពខ្ពស់ និងបញ្ចូលអត្តសញ្ញាណ ជាតិ។
ផ្សាយ:ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)


















