ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើសាជាថ្មីដល់ អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទាំងអស់ កុំធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពី ទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព …
(ភ្នំពេញ): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ នេះក្រោយពីមានការវាយប្រហាររបស់កងទព័សៀមរំលោភបំពានមកលេីដែនអធិបតេយ្យភាពកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី បានធ្វេីការបង្ហោះសារលេីគេហទំព័រទំនាក់ទនងសង្គមដោយមានខ្លឹមសារថា:
ក្រសួងព៌ត័ត៍មានសូមណែនាំ និងស្នើសាជាថ្មីដល់បងប្អូនអ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ កុំធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោប្បករណ៍ និងការសម្ងាត់របស់កងទ័ព ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខ ជាតិនិងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។
សូមបងប្អូនតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ជាពិសេសប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិដែលនឹងផ្តល់ព័ត៌មានជាប្រចាំពីការវិវត្តនៃស្ថានការណ៍។
ផ្សាយ:ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)