ក្រសួង​ការពារ​ជាតិ​|យោធាឈ្លានពានថៃ កំពុងប្រើប្រាស់យន្តចម្បាំងហោះ F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកកម្ទេចសណ្ឋាគារមួយកន្លែង និងស្ពានចំនួនពីរកន្លែងនៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់​ នាព្រឹកថ្ងៃទី​១៣ ខែធ្នូ​ ឆ្នាំ២០២៥​។​

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះថា យោធាឈ្លានពានថៃ កំពុងប្រើប្រាស់យន្តចម្បាំងហោះ F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកកម្ទេចសណ្ឋាគារមួយកន្លែង និងស្ពានចំនួនពីរកន្លែងនៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលកម្ពុជា។

On the morning of December 13, 2025, Thai invading forces used two F-16 fighter jets to drop bombs, destroying a hotel and two bridges at the Thmor Da checkpoint in Veal Veng District, Pursat Province. The Thai military has expanded its attacks to target Cambodian civilian infrastructure and civilians.

-ថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ នៅភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គោលដៅដូចខាងក្រោម៖

-ម៉ោង០៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។

-ម៉ោង០៥:៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។

-ម៉ោង០៦:០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។

-ម៉ោង០៦:០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។

-ម៉ោង០៦:១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។

យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។

 

– 13 December 2025, Thai forces are using 2 F-16 fighter jets to drop 7 bombs at the following targets:

– At 0550 hours, Thai forces dropped one bomb to destroy hotel building at Tmor Da.

– At 0555 hours, Thai forces dropped another bomb to destroy hotel building.

– At 0602 hours, Thai forces dropped one bomb to destroy Chei Chomnas bridge.

– At 0607 hours, Thai forces dropped another bomb to destroy Chei Chomnas bridge.

– At 0612 hours, Thai forces dropped one more bomb to destroy Chei Chomnas bridge (Old Bridge).

Thai forces have not stopped the bombing yet and is still continuing the bombing.

 

ផ្សាយ​:ថ្ងៃទី​១៣ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)​

ព័ត៌មានដែលជាប់ទាក់ទង