
(ខេត្តបន្ទាយមានជ័យ): នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ មុននេះបន្តិច អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានធ្វេីការបង្ហោះសារលេីហ្វេសបុកផ្លូវការរបស់លោកដោយមានខ្លឹមសារដូចខាងក្រោម:
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរូបខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខេត្តព្រះសីហនុ និងសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភមានស្បៀងរួមមាន ៖ បង្គារក្រៀម ៣០០០កញ្ចប់,ត្រីងៀត+សាច់ក្រក់+សាច់ផាត់ ៣០០០កញ្ចប់, ប៊ីចេង ៣០០០កញ្ចប់, ស្ករស ៣០០០កញ្ចប់, ខ្ទឹម ៣០០០កញ្ចប់, អំបិល ៣០០០កញ្ចប់,ឆៃថាវ និងត្រសក់ចាវ ២០០០កញ្ចប់, ប្រហុក ៣០០០គីឡូក្រាម , ប្រេងឆា ៣០០០ដប, ទឹកត្រី ៥០០យួរ, ទឹកម្ទេស ២០០យួរ, ត្រីខ ១០០យួរ, ទឹកសុទ្ធ២០០យួរ និង៣០០កេស, អង្ករ ៥តោន, មីខ្លាឃ្មុំ១០០កេស, សម្លៀកបពាក់ និងភួយ៤០០ស្បោង, នំចម្រុះ២០០ថង់, ទឹកដោះគោះកូនក្មេង១០០កេស រួមនឹងថ្នាំពេទ្យមួយចំនួនធំទៀតជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ជូនដល់វីរកងទ័ពខ្មែរជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ។
យេីងខ្ញុំ សូមជូនពរមន្រ្តីរាជការ នៃរដ្ឋបាលខេត្តព្រះសីហនុ និងសប្បុរសជន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយពលមាំមួន សម្រេចជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ផ្សាយ:ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)






