រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ដែលបាន​ចូលរួមឧបត្ថម្ភអង្ករចំនួន ៥ តោន សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋភៀសសឹក​នៅខេត្តបន្ទាយមានជ័យ។​

(ភ្នំពេញ)​: នៅ​រសៀលថ្ងៃ​ទី១៥ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ បានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការបស់ឯកឧត្តមថា:ក្នុងនាមក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមាន​ជ័យ និង​ក្នុងនាម​ខ្ញុំផ្ទាល់ សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ដែលបាន​ចូលរួមឧបត្ថម្ភអង្ករចំនួន ៥ តោន សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋភៀសសឹក​នៅខេត្តបន្ទាយមានជ័យ។ ទឹកចិត្តដ៏​សប្បុរស​នេះសបញ្ជាក់អំពីមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម ធ្លុងមហាសាមគ្គីគ្រួសារខ្មែរដើម្បីរួមគ្នា​ជួយប្រជាពលរដ្ឋយើង៕

 

ផ្សាយ​:ថ្ងៃទី​១៥ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង